ហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃជាអ្នកមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាក៏មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ចណ្ឌកាលីភិក្ខុនីខឹងអាក់អន់ចិត្តហើយ មិនគួរបើនឹងពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាធីតាព្រះពុទ្ធជាសក្យ ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ជាអ្នកប្រាថ្នាការសិក្សាគង់មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះដូច្នេះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ខឹងអាក់អន់ចិត្ត ហើយពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាធីតាព្រះពុទ្ធជាសក្យ ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាគង់មានខ្លះដែរ