[៦៤] ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធី។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធី យ៉ាងនេះ។ ភិក្ខុនីដែលឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះមានឈ្មោះនេះខឹងអាក់អន់ចិត្ត ពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាសក្យធីតា ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាគង់មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះ ដូច្នេះ។ ភិក្ខុនីនោះមិនលះបង់វត្ថុនោះទេ។ បើសមនុភាសនកម្ម មានកាលសមគួរដល់សង្ឃហើយ ត្រូវសង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះមានឈ្មោះនេះខឹងអាក់អន់ចិត្ត ហើយពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាសក្យធីតា ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សា