ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ផងគ្នា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​ស្ងាត់​(​ចាក​ពួក​)​ ​សង្ឃ​តែង​សរសើរ​សេចក្តី​ស្ងាត់​ ​(​ចាក​ពួក​)​ ​របស់​ភិក្ខុនី​ជា​បងប្អូន​ស្រី្ត​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​គួរ​និយាយ​នឹង​ភិក្ខុនី​ទាំងឡាយ​នោះ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​ ​គួរ​និយាយ​អស់​វារៈ​ជា​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុនី​ទាំងឡាយ​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ជាការល្អ​ ​បើ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ទាំងឡាយ​ដទៃ​ឮ​ហើយ​ ​មិន​និយាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​ចាប់​ទាញ​ភិក្ខុនី​ទាំងឡាយ​នោះ​មកកាន់​ទី​កណ្តាល​សង្ឃ​ ​ហើយ​ពោល​ថា​ ​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​នៅ​ច្រឡំ​(​ដោយ​គ្រហស្ថ​)​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ផងគ្នា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោក​ទាំងឡាយ​ស្ងាត់​(​ចាក​ពួក​)​ ​សង្ឃ​តែង​សរសើរ​សេចក្តី​ស្ងាត់​របស់​ភិក្ខុនី​ជា​បងប្អូន​ស្រី្ត​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​គួរ​និយាយ​នឹង​ភិក្ខុនី​ទាំងឡាយ​នោះ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​ ​គួរ​និយាយ​អស់​វារៈ​ជា​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុនី​ទាំងឡាយ​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ជាការល្អ​ ​បើ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់