គាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវនិយាយឡើង។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈជាគំរប់ពីរដងផង។បេ។ ខ្ញុំសូត្រសេចក្តីនេះ អស់វារៈជាគំរប់បីដងផង។បេ។ សង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យលះបង់វត្ថុនោះហើយ។ ការសូត្រសមនុភាសនវិធីនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុករឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៨១] ភិក្ខុនីទាំងឡាយ ត្រូវអាបត្តិទុក្កដ ក្នុងខណៈចប់ញត្តិ ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរដង ត្រូវអាបត្តិសង្ឃាទិសេស ក្នុងខណៈចប់កម្មវាចាស្រេច។ កាលបើភិក្ខុនីទាំងឡាយ ត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែលត្រូវក្នុងខណៈចប់ញត្តិ(ក្តី) អាបត្តិថុល្លច្ច័យទាំងឡាយដែលត្រូវក្នុងខណៈចប់កម្មវាចាពីរដង(ក្តី) ក៏រម្ងាប់ទៅឯង។ ភិក្ខុនីទាំងឡាយគប្បីសូត្រសមនុភាសនវិធីចំពោះភិក្ខុនីពីរបីរូបជាមួយគ្នាបាន មិនត្រូវសូត្រសមនុភាសនវិធីឲ្យលើសអំពីពីរបីរូបនោះឡើយ។
[៨២] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយនេះក្តី គឺភិក្ខុនីទាំងឡាយ ដែលតថាគតពោលប្រៀបធៀបនឹងភិក្ខុនីទាំងឡាយមុនៗ។ ពាក្យថា ឈ្មោះយាវតតិយក សេចក្តីថា ភិក្ខុនីទាំងឡាយនោះត្រូវអាបត្តិ(សង្ឃាទិសេស)