សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងពោលយ៉ាងនេះ នឹងភិក្ខុនីទាំងឡាយដែលសង្ឃសូត្រសមនុភាសនវិធីហើយថា នែលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ។បេ។ នែលោកម្ចាស់ទាំងឡាយ ចូរលោកទាំងឡាយស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីនិយាយយ៉ាងនេះនឹងភិក្ខុនីទាំងឡាយ ដែលសង្ឃសូត្រសមនុភាសនវិធីហើយថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ។បេ។ បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនីមិនគួរបើនឹងពោលយ៉ាងនេះនឹងភិក្ខុនីទាំងឡាយដែលសង្ឃសូត្រ