គឺ​គ្រាន់តែ​ប៉ះ​ត្រូវ​។​ ​ពាក្យ​ថា​ ​ត្រេកអរ​នឹង​ការ​ឱបរឹត​ ​គឺ​ភិក្ខុនី​ត្រេកអរ​នឹង​ការ​ចាប់ខ្លួន​ឱបរឹត​។​ ​ពាក្យ​ថា​ ​ភិក្ខុនី​នេះ​ក្តី​ ​គឺ​តថាគត​ប្រៀបផ្ទឹម​គ្នា​នឹង​ពួក​ភិក្ខុនី​មាន​ហើយ​ក្នុង​កាលមុន​។​ ​ពាក្យ​ថា​ ​ត្រូវអាបត្តិ​បារាជិក​ ​អធិប្បាយ​ថា​ ​បុរស​ដែល​ដាច់​ក្បាល​ ​មិន​អាច​ដើម្បី​រស់នៅ​ ​ដោយ​ការ​តភ្ជាប់​សរីរ​នោះ​វិញ​ ​យ៉ាងណាមិញ​ ​ភិក្ខុនី​ដែល​មានតម្រេក​ ​កាលបើ​ចូលចិត្ត​នឹង​ស្ទាប​ក្តី​ ​អង្អែល​ក្តី​ ​កាន់​ក្តី​ ​ពាល់​ក្តី​ ​ឱបរឹត​ក្តី​ ​ខាងក្រោម​តាំងពី​ដងកាំបិត​ចុះ​មក​ ​ខាងលើ​តាំងពី​មណ្ឌល​នៃ​ជង្គង់​ឡើង​ទៅ​ ​នៃ​បុរស​បុគ្គល​ដែល​មានតម្រេក​ដែរ​ ​ក៏​មិនមែន​ជាស​មណី​ ​មិនមែន​ជា​សក្យ​ធីតា​ឡើយ​ ​ភិក្ខុនី​នោះ​ ​តថាគត​ហៅថា​ ​ត្រូវអាបត្តិ​បារាជិក​ ​ដោយហេតុ​នោះ​ឯង​។​ ​ពាក្យ​ថា​ ​ជា​ស្រី​មិន​មាន​សំវាស​ ​សេចក្តី​ថា​ ​ដែល​ហៅថា​សំវាស​ ​(​នោះ​)​ ​គឺ​សង្ឃកម្ម​ជាមួយគ្នា​ ​ឧទ្ទេស​ជាមួយគ្នា​ ​សភាព​ជា​បុគ្គល​មាន​សិក្ខា​ស្មើគ្នា​ ​នេះ​ហៅថា​សំវាស​ ​សំវាស​នោះ​ ​មិន​មាន​មួយអន្លើដោយ​ភិក្ខុនី​នោះ​ទេ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​ទើប​តថាគត​ហៅថា​ ​ជា​ស្រី​មិន​មាន​សំវាស​ ​(​គឺ​មិន​មាន​កិរិយា​រួបរួម​ជាមួយនឹង​សង្ឃ​)​។​ ​
ថយ | ទំព័រទី ១០ | បន្ទាប់