[​៩៦​]​ ​ភិក្ខុនី​នោះ​ត្រូវ​ចូល​ទៅ​រក​ភិក្ខុនី​ទាំងឡាយ​ច្រើន​រូប​ ​(​២​-​៣រូប​)​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ថ្វាយបង្គំ​ជើង​ភិក្ខុ​នី​ចាស់​ៗ​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​បាត្រ​របស់ខ្ញុំ​នេះ​កន្លង​រាត្រី​ហើយ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​បាត្រ​នេះ​ដល់​លោកម្ចាស់​ទាំងឡាយ​។​ ​លុះ​ភិក្ខុនី​នោះ​លះ​បាត្រ​ហើយ​ ​ត្រូវ​សំដែង​អាបត្តិ​ចេញ​។​ ​ភិក្ខុនី​ដែល​ឆ្លាស​ ​ប្រតិពល​ ​គប្បី​ទទួល​អាបត្តិ​។​ ​ភិក្ខុនី​ទាំងឡាយ​ត្រូវឲ្យ​បាត្រ​ដែល​ភិក្ខុនី​នោះ​លះ​ហើយ​ ​ដោយ​ពាក្យ​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​ស្តាប់​ខ្ញុំ​ ​បាត្រ​នេះ​របស់​ភិក្ខុនី​ឈ្មោះ​នេះ​ ​ជា​និ​ស្ស​គ្គិ​យ​ ​បាន​លះ​ដល់​លោកម្ចាស់​ទាំងឡាយ​ហើយ​។​ ​បើ​ការ​លះបង់​នេះ​សមគួរ​ដល់​លោកម្ចាស់​ទាំងឡាយ​ហើយ​ ​លោកម្ចាស់​ទាំងឡាយ​ត្រូវឲ្យ​បាត្រ​នេះ​ដល់​ភិក្ខុនី​ឈ្មោះ​នេះ​វិញ​។​ ​
 [​៩៧​]​ ​ភិក្ខុនី​នោះ​ត្រូវ​ចូល​ទៅ​រក​ភិក្ខុនី១រូប​ ​ធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​រួច​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​បាត្រ​របស់ខ្ញុំ​នេះ​កន្លង​រាត្រី​ហើយ​ ​ជា​និ​ស្ស​គ្គិ​យ​
ថយ | ទំព័រទី ១០៦ | បន្ទាប់