បត្ត​វគ្គ​ ​សិក្ខាបទ​ទី២​


 ​[​១០២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ច្រើន​រូប​នៅចាំ​វស្សា​ក្នុង​អាវាស​ដែល​តាំងនៅ​ស្រុកក្រៅ​ ​រួចហើយ​ក៏​ដើរទៅ​កាន់​ក្រុង​សាវត្ថី​ ​ជា​អ្នកមាន​វត្ត​ល្អ​ ​មាន​ឥរិយាបថ​ល្អ​ ​តែ​មាន​សំពត់​អាក្រក់​ ​មាន​ចីវរ​សៅហ្មង​។​ ​ពួក​ឧបាសក​ឃើញ​ភិក្ខុនី​ទាំងឡាយ​នោះ​ហើយ​ ​ក៏​គិត​គ្នា​ថា​ ​ភិក្ខុនី​ទាំងឡាយ​នេះ​បរិបូណ៌​ដោយ​វត្ត​ ​បរិបូណ៌​ដោយ​ឥរិយាបថ​ ​តែ​មាន​សំពត់​អាក្រក់​ ​មាន​ចីវរ​សៅហ្មង​ ​ភិក្ខុនី​ទាំងនេះ​ ​ប្រហែលជា​ចោរ​ដណ្តើម​យក​(​ចីវរ​)​ទេ​ដឹង​ ​ហើយក៏​បាន​ថ្វាយ​អកាល​ចីវរ​ដល់​ភិក្ខុនី​សង្ឃ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ក៏​អធិដ្ឋាន​ថា​ ​ពួក​យើង​បាន​ក្រាលកឋិន​ហើយ​ ​សំពត់​នេះ​ជា​កាល​ចីវរ​ ​ហើយក៏​ប្រើ​គ្នា​ឲ្យ​ចែក​ ​(​អកាល​ចីវរ​នោះ​)​។​ ​ពួក​ឧបាសក​បានឃើញ​ភិក្ខុនី​ទាំងឡាយ​នោះ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​លោកម្ចាស់​ទាំងឡាយ​បាន​ចីវរ​ហើយ​ឬ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ឆ្លើយ​ថា​ ​នែ​អាវុសោ​ ​ពួក​យើង​មិនបាន​ចីវរ​ទេ​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​អធិដ្ឋាន​ថា​ ​យើង​បាន​ក្រាលកឋិន​ហើយ​ ​(​សំពត់​នេះ​)​ ​ជា​កាល​ចីវរ​ ​ក៏​ប្រើ​គ្នា​ឲ្យ​ចែក​ ​(​អកាល​ចីវរ​នោះ​)​។​ ​ឧបាសក​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​
ថយ | ទំព័រទី ១០៩ | បន្ទាប់