ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ប្តូរ​ចីវរ​នឹង​ភិក្ខុនី​ផងគ្នា​ ​ហើយ​ភិក្ខុនី​នោះ​ត្រឡប់​ពោល​យ៉ាងនេះ​ក្នុង​កាល​ជា​ខាងក្រោយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ណ្ហើយចុះ​ ​លោក​ចូរ​យក​ចីវរ​របស់​លោក​ទៅវិញ​ចុះ​ ​លោក​ចូរ​ឲ្យ​ចីវរ​នោះ​មក​ខ្ញុំ​វិញ​ ​ចីវរ​ណា​របស់​លោក​ ​ចីវរ​នោះ​ជា​របស់​លោក​ដដែល​ ​ចីវរ​ណា​របស់ខ្ញុំ​ ​ចីវរ​នោះ​ជា​របស់ខ្ញុំ​ដដែល​វិញ​ ​លោក​ចូរ​ឲ្យ​ចីវរ​នោះ​មក​ខ្ញុំ​ ​លោក​ចូរ​នាំ​យក​ចីវរ​របស់​លោក​ទៅវិញ​ចុះ​ ​(​ហើយ​)​ដណ្តើម​យក​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ដណ្តើម​យក​ក្តី​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​
 [​១០៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​នឹង​ភិក្ខុនី​ផងគ្នា​ ​គឺ​មួយអន្លើដោយ​ភិក្ខុនី​ដទៃ​។​ ​ដែល​ហៅថា​ ​ចីវរ​ ​គឺ​ចីវរ៦យ៉ាង​ ​ចីវរ​ណាមួយ​ ​យ៉ាង​តូចបំផុត​ដែល​គួរ​វិកប្ប​បាន​។​ ​ពាក្យ​ថា​ប្តូរ​ ​គឺ​ប្តូរ​នូវ​ចីវរ​ថ្លៃ​ច្រើន​ដោយ​ចីវរ​ថ្លៃ​តិច​ក្តី​ ​នូវ​ចីវរ​ថ្លៃ​តិច​ដោយ​ចីវរ​ថ្លៃ​ច្រើន​ក្តី​។​ ​ពាក្យ​ថា​ដណ្តើម​យក​ឯង​ ​គឺ​ភិក្ខុនី​ដណ្តើម​ខ្លួនឯង​ ​ចីវរ​នោះ​ជា​និ​ស្ស​គ្គិ​យ​។​ ​ពាក្យ​ថា​ ​ប្រើ​គេ​ឲ្យ​ដណ្តើម​យក​ ​គឺ​ភិក្ខុនី​បង្គាប់​អ្នកដទៃ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ភិក្ខុនី​បង្គាប់​តែម្តង​ ​អ្នកទទួល​បង្គាប់​ដណ្តើម​ច្រើនដង​ ​ចីវរ​នោះ​ជា​និ​ស្ស​គ្គិ​យ​
ថយ | ទំព័រទី ១១៤ | បន្ទាប់