របស់​នោះ​ជា​និ​ស្ស​គ្គិ​យក្នុង​ខណៈ​ដែល​បាន​មក​ ​ភិក្ខុនី​ត្រូវ​លះ​របស់​នោះ​ដល់​សង្ឃ​ក៏បាន​ ​គណៈ​ក៏បាន​ ​ដល់​ភិក្ខុនី១រូប​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ត្រូវ​លះ​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ ​របស់​ដទៃ​នេះ​ ​ខ្ញុំ​សុំ​ហើយ​ ​ខ្ញុំ​ទៅ​សុំ​របស់​ឯទៀត​វិញ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​របស់​នេះ​ដល់​សង្ឃ​។​ ​(​ពាក្យ​តពីនេះទៅ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​និ​ស្ស​គ្គិ​យក​ណ្ឌ​នេះ​ហើយ​)​។​ ​
 [​១១២​]​ ​របស់​ដទៃ​ ​ភិក្ខុនី​សំគាល់​ថា​ ​របស់​ដទៃ​ ​ហើយ​សុំ​របស់​ដទៃ​ថែមទៀត​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​របស់​ដទៃ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​សុំ​របស់​ដទៃ​ថែមទៀត​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​របស់​ដទៃ​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនមែន​របស់​ដទៃ​ ​ហើយ​សុំ​របស់​ដទៃ​ថែមទៀត​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​មិនមែន​របស់​ដទៃ​ ​ភិក្ខុនី​សំគាល់​ថា​ ​របស់​ដទៃ​ ​ហើយ​សុំ​របស់​មិនមែន​ដទៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​របស់​ដទៃ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​សុំ​របស់​មិនមែន​ដទៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​របស់​ដទៃ​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនមែន​របស់​ដទៃ​ ​មិន​ត្រូវអាបត្តិ​។​
ថយ | ទំព័រទី ១១៩ | បន្ទាប់