សិក្ខមានា​នោះ​ថា​ ​នែ​សិក្ខមានា​ ​ហេតុអ្វី​ក៏​នាង​យំ​។​ ​ទើប​សិក្ខមានា​នោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិនសមបើ​នឹង​ឲ្យ​គេ​ទិញ​របស់​ដទៃ​ ​ហើយ​ត្រឡប់​ឲ្យ​គេ​ទិញ​របស់​ឯទៀត​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ឲ្យ​គេ​ទិញ​របស់​ដទៃ​ ​ហើយ​ត្រឡប់​ឲ្យ​គេ​ទិញ​របស់​ឯទៀត​វិញ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​គួរបើ​នឹង​ឲ្យ​គេ​ទិញ​របស់​ដទៃ​ហើយ​ ​ត្រឡប់​ឲ្យ​គេ​ទិញ​របស់​ឯទៀត​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​គេ​ទិញ​របស់​ដទៃ​ហើយ​ ​ត្រឡប់​ឲ្យ​គេ​ទិញ​របស់​ឯទៀត​វិញ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​
 [​១១៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ទិញ​របស់​ដទៃ​ហើយ​ ​គឺ​ឲ្យ​គេ​ទិញ​របស់​ណាមួយ​ហើយ​។​ ​ពាក្យ​ថា​ ​ត្រឡប់​ឲ្យ​គេ​ទិញ​របស់
ថយ | ទំព័រទី ១២២ | បន្ទាប់