[១១៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនី (ឲ្យគេទិញរបស់ណាមុនហើយ របស់នោះតិចពេក មិនល្មម) ហើយឲ្យគេទិញរបស់នោះដដែល (ថែមទៀត)១ ភិក្ខុនី (ឲ្យគេទិញរបស់អ្វីម្យ៉ាងមុនហើយ) ឲ្យគេទិញរបស់មួយដទៃទៀត ដោយត្រូវការផ្សំថ្នាំជាដើម១ ភិក្ខុនីសំដែងអានិសង្សហើយឲ្យគេទិញ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[១១៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបាសកទាំងឡាយប្រមូលបរិក្ខារដែលរៃបានមក ដើម្បីប្រយោជន៍ចាត់ចែងចីវរដល់ភិក្ខុនីសង្ឃ ហើយផ្ញើទុកបរិក្ខារ(នោះ)ក្នុងផ្ទះអ្នកលក់សំពត់បាវារម្នាក់ ហើយចូលទៅរកភិក្ខុនីទាំងឡាយ រួចពោលពាក្យនេះថា បពិត្រលោកម្ចាស់ទាំងឡាយ យើងផ្ញើទុកបរិក្ខារប្រយោជន៍ដើម្បីចាត់ចែងចីវរក្នុងផ្ទះអ្នកលក់សំពត់បាវារឯណោះហើយ ចូរ លោកទាំងឡាយឲ្យគេនាំចីវរអំពីផ្ទះនោះមកចែកគ្នាចុះ។ ភិក្ខុនីទាំងឡាយឲ្យគេទិញភេសជ្ជៈខ្លួនឯង
បត្តវគ្គ សិក្ខាបទទី៦