បត្តវគ្គ សិក្ខាបទទី៧
[១២២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបាសកទាំងឡាយប្រមូលបរិក្ខារដែលរៃបានមក ហើយផ្ញើទុកបរិក្ខារ(នោះ)ក្នុងផ្ទះអ្នកលក់សំពត់បាវារម្នាក់ ដើម្បីចាត់ចែងចីវរដល់ភិក្ខុនីសង្ឃ ហើយចូលទៅរកភិក្ខុនីទាំងឡាយ ពោលពាក្យនេះថា បពិត្រលោកម្ចាស់ យើងទាំងឡាយផ្ញើទុកបរិក្ខារដើម្បីចាត់ចែងចីវរក្នុងផ្ទះអ្នកលក់សំពត់បាវារឈ្មោះឯណោះហើយ លោកទាំងឡាយចូរឲ្យអ្នកណាមួយនាំចីវរអំពីផ្ទះនោះមកចែកគ្នាចុះ។ ភិក្ខុនីទាំងឡាយឲ្យគេទិញភេសជ្ជៈដោយបរិក្ខារនោះផង ដោយវត្ថុដែលសូមគេខ្លួនឯងផង ហើយក៏បរិភោគ។ ឧបាសកទាំងឡាយដឹងហើយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ និងដោយវត្ថុដែលសូមដោយខ្លួនឯងសោះ។ ភិក្ខុនីទាំងឡាយបានឮឧបាសកទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា