ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​គឺ​ដោយ​វត្ថុ​ដែល​ទាយក​ឲ្យ​ដើម្បី​វត្ថុ​ដទៃ​។​ ​ពាក្យ​ថា​ ​ជា​របស់​សង្ឃ​ ​គឺ​ទាយក​បរិច្ចាគ​ចំពោះតែ​សង្ឃ​ ​មិនមែន​ចំពោះ​គណៈ​ ​មិនមែន​ចំពោះ​ភិក្ខុនី១រូប​ទេ​។​ ​ពាក្យ​ថា​ ​ដោយ​វត្ថុ​ដែល​សូម​ដោយខ្លួនឯង​ ​គឺ​ដោយ​វត្ថុ​ដែល​សូម​ ​(​គេ​)​ ​ដោយខ្លួនឯង​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​ ​គឺ​របស់​ដែល​ទាយក​ឲ្យ​ដើម្បី​ចាត់ចែង​វត្ថុ​ឯណា​ ​ភិក្ខុនី​វៀរលែង​របស់​នោះ​ ​ហើយ​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​វិញ​ ​ត្រូវ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ឲ្យ​ទិញ​ ​វត្ថុ​នោះ​ជា​និ​ស្ស​គ្គិ​យក្នុង​ខណៈ​ដែល​បាន​មក​ ​ភិក្ខុនី​ត្រូវ​លះ​វត្ថុ​នោះ​ដល់​សង្ឃ​ក៏បាន​ ​ដល់​គណៈ​ក៏បាន​ ​ភិក្ខុនី១រូប​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ត្រូវ​លះ​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ ​វត្ថុ​ដទៃ​នេះ​ ​ខ្ញុំ​ឲ្យ​គេ​ទិញ​ដោយ​បរិក្ខារ​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​សង្ឃ​ ​និង​ដោយ​វត្ថុ​ដែល​សូម​ដោយខ្លួនឯង​ ​(​វត្ថុ​នេះ​)​ ​ជា​និ​ស្ស​គ្គិ​យ​ ​(​ត្រូវតែ​លះបង់​)​ ​ខ្ញុំ​សូម​លះ​វត្ថុ​នេះ​ដល់​សង្ឃ​។​ ​(​ពាក្យ​តពីនេះទៅ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​និ​ស្ស​គ្គិ​យក​ណ្ឌ​នេះ​)​។​ ​
 [​១២៤​]​ ​របស់​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ភិក្ខុនី​សំគាល់​ថា​របស់​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​មែន​ ​ហើយ​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​វិញ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​របស់​ដែល​ទាយក​ឲ្យ​ដើម្បី​
ថយ | ទំព័រទី ១៣០ | បន្ទាប់