[១២៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ គឺដោយបរិក្ខារដែលទាយកប្រគេនប្រយោជន៍ដើម្បីចាត់ចែងវត្ថុឯទៀត។ ពាក្យថា ជារបស់គណៈ (គឺទាយកលះចំពោះ) តែគណៈ មិនមែនលះចំពោះសង្ឃ មិនមែនលះចំពោះភិក្ខុនី១រូប។ ពាក្យថា ឲ្យគេទិញវត្ថុដទៃ គឺរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុណា ភិក្ខុនីមិនឲ្យទិញវត្ថុនោះ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលឲ្យទិញ របស់នោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុនីត្រូវតែលះរបស់នោះដល់សង្ឃក៏បាន ដល់គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវតែលះរបស់នោះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ របស់ដទៃនេះ ខ្ញុំឲ្យគេទិញដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ ជានិស្សគ្គិយ ខ្ញុំសូមលះរបស់នេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះ)។
[១២៨] របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមាន
[១២៨] របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមាន