[១៣២] របស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃមែន ហើយឲ្យគេទិញវត្ថុដទៃ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយឲ្យទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនីបានវត្ថុដែលខ្លួនលះនោះមកវិញហើយ ត្រូវបង្អោនទៅក្នុងវត្ថុដែលទាយកគេឲ្យចំពោះយ៉ាងណា។ មិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ មិនត្រូវអាបត្តិ។
[១៣៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីបង្អោនទៅនូវរបស់ដែលសល់១ ភិក្ខុនីប្រាប់ម្ចាស់របស់ហើយ ទើបបង្អោនទៅ១ ភិក្ខុនីឲ្យគេចាត់ចែងខុសបំណងទាយកក្នុងពេលមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។