សំពត់​ដណ្តប់​មាន​ដំ​ឡៃ​លើស​ពី​បួន​កហាបណៈ៣ដងដោយ​កន្លះ​ ​ភិក្ខុនី​សំគាល់​ថា​ខ្វះ​ ​ហើយ​សូម​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​សំពត់​ដណ្តប់​មាន​ដំ​ឡៃ​តិច​ជាង​បួន​កហាបណៈ៣ដងដោយ​កន្លះ​ ​ភិក្ខុនី​សំគាល់​ថា​លើស​ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សំពត់​ដណ្តប់​មាន​ដំ​ឡៃ​ខ្វះ​ពី​បួន​កហាបណៈ៣ដងដោយ​កន្លះ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សំពត់​ដណ្តប់​មាន​ដំ​ឡៃ​ខ្វះ​ពី​បួន​កហាបណៈ៣ដងដោយ​កន្លះ​ ​ភិក្ខុនី​សំគាល់​ថា​ខ្វះ​មែន​ ​មិន​ត្រូវអាបត្តិ​។​
 ​[​១៤៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៩យ៉ាង​)​ ​គឺ​ភិក្ខុនី​សុំ​សំពត់​ដណ្តប់​មាន​ដំ​ឡៃ​ត្រឹម​បួន​កហាបណៈ៣ដងដោយ​កន្លះ១​ ​ភិក្ខុនី​សុំ​សំពត់​ដណ្តប់​មាន​ដំ​ឡៃ​តិច​ជាង​បួន​កហាបណៈ៣ដងដោយ​កន្លះ​ជា​កំណត់១​ ​ភិក្ខុនី​សុំ​សំពត់​ដណ្តប់​របស់​ពួក​ញាតិ១​ ​ភិក្ខុនី​សុំ​សំពត់​ដណ្តប់​របស់​ពួក​ជន​ដែល​បវារណា១​ ​ភិក្ខុនី​សុំ​សំពត់​ដណ្តប់​ដើម្បី​បុគ្គល​ដទៃ១​ ​ភិក្ខុនី​បាន​សំពត់​ដណ្តប់​មក​ដោយ​ទ្រព្យរបស់​ខ្លួន១​ ​ជន​ប្រាថ្នា​ដើម្បី​ទិញសំពត់​ដណ្តប់​មាន​ដំ​ឡៃ​ច្រើន​ ​ភិក្ខុនី​ត្រឡប់​ឲ្យ​ទិញសំពត់​ដណ្តប់​មាន​ដំ​ឡៃ​តិច១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់