[១៦៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីលាងកំណត់ត្រឹមពីរថ្នាំងម្រាមដៃ១ ភិក្ខុនីលាងថយពីកំណត់ពីរថ្នាំងម្រាមដៃ១ ភិក្ខុនីលាងហួសកំណត់ព្រោះហេតុនៃអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[១៦៨] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានមហាមាត្យឈ្មោះអារោហន្ត បួសក្នុងសំណាក់ពួកភិក្ខុ។ ស្រីជាប្រពន្ធរបស់មហាមាត្យនោះក៏បួសក្នុងសំណាក់ពួកភិក្ខុនីដែរ។ គ្រានោះឯង ភិក្ខុនោះធ្វើនូវភត្តកិច្ច (ឆាន់ចង្ហាន់) ក្នុងសំណាក់ភិក្ខុនីនោះ។ កាលភិក្ខុនោះកំពុងឆាន់ ភិក្ខុនីនោះបម្រើដោយទឹកផង ដោយផ្លិតផង ហើយនិយាយដឹកនាំដោយពាក្យស្និទ្ធស្នាល។ គ្រានោះ ភិក្ខុនោះ បណ្តេញភិក្ខុនីនោះចេញដោយពាក្យថា ម្នាលប្អូនស្រី នាងកុំធ្វើនូវអំពើមានសភាពយ៉ាងនេះ ការនេះមិនគួរទេ។ ភិក្ខុនីនោះឆ្លើយថា ពីដើមលោកធ្វើនូវអំពើយ៉ាងនេះផងៗនឹងខ្ញុំ ឥឡូវនេះ លោកមិនអាចដើម្បីធ្វើនូវអំពើមានប្រមាណប៉ុណ្ណេះទេ
លសុណវគ្គ សិក្ខាបទទី៦