គឺបុគ្គលគប្បីផឹកណាមួយ។ ដែលហៅថា ផ្លិត បានដល់វត្ថុសម្រាប់បក់ណាមួយ។ ពាក្យថា បម្រើ សេចក្តីថា ភិក្ខុនីស្ថិតនៅក្នុងហត្ថបាស ត្រូវអាបត្តិបាចិត្តិយ។
[១៧០] ឧបសម្បន្ន ភិក្ខុនីសំគាល់ថាឧបសម្បន្នមែន ហើយបម្រើដោយទឹកផឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីមានសេចក្តីសង្ស័យ ហើយបម្រើដោយទឹកផឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីសំគាល់ថាអនុបសម្បន្នវិញ ហើយបម្រើដោយទឹកផឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីលះបង់ហត្ថបាស ហើយបំរើ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុកំពុងទំពាស៊ីខាទនីយ ភិក្ខុនីបម្រើ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីបម្រើបុរសជាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់ថាឧបសម្បន្នវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់ថាអនុបសម្បន្នមែន ត្រូវអាបត្តិទុក្កដ។
[១៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ(ភិក្ខុនីប្រគេនវត្ថុមានទឹកជាដើម) ដល់ភិក្ខុដោយដៃខ្លួនឯង១ ភិក្ខុនីឲ្យគេប្រគេនដល់ភិក្ខុ១ ភិក្ខុនីបង្គាប់អនុបសម្បន្ន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។