បារាជិក​ទី២​


 [​១២​]​ ​សម័យ​នោះ​ ​ព្រះ​សព្វញ្ញូ​ពុទ្ធ​ដ៏​មានជោគ​ ​គង់នៅ​វត្ត​ជេតវន​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​សុន្ទរី​នន្ទា​ភិក្ខុនី​មានគភ៌​ដោយ​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​។​ ​កាល​គភ៌​ខ្ចី​នៅឡើយ​ ​ក៏អាច​បិទបាំង​ទុក​បាន​។​ ​លុះ​គភ៌​(​នោះ​)​ចាស់​(​ជិត​គ្រប់ខែ​)​ ​ភិក្ខុនី​នោះ​ក៏​សឹក​ទៅ​ ​ហើយ​សម្រាលកូន​។​ ​ភិក្ខុនី​ទាំងឡាយ​បាន​និយាយ​ពាក្យ​នេះ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​ថា​ ​បពិត្រ​លោកម្ចាស់​ ​សុន្ទរី​នន្ទា​សឹក​ទៅ​មិនទាន់​បាន​យូរប៉ុន្មាន​ក៏​សម្រាល​ ​(​កូន​ភ្លាម​)​ ​សុន្ទរី​នន្ទា​នោះ​ ​មានគភ៌​តាំង​អំពី​នៅជា​ភិក្ខុនី​នៅឡើយ​ទេ​ឬ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ឆ្លើយតប​ថា​ ​យ៉ាងហ្នឹងហើយ​ ​លោកម្ចាស់​។​ ​ពួក​ភិក្ខុនី​អម្បាល​នោះ​ ​ក៏​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​(​បើ​)​ ​លោកម្ចាស់​ដឹង​ថា​ ​ភិក្ខុនី​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​ចុះ​ហេតុ​ដូចម្តេច​បាន​ជា​លោកម្ចាស់​មិន​ចោទ​ដោយខ្លួនឯង​ ​និង​មិន​ប្រាប់​ដល់​ពួក​គណៈ​។​ ​ឯ​ថុល្ល​នន្ទា​ភិក្ខុនី​ក៏​និយាយ​ថា​ ​ទោស​ណា​ដែល​កើតឡើង​ដល់​សុន្ទរី​នន្ទា​នុ៎ះ​ ​ទោស​នោះ​នឹង​មានដល់​ខ្ញុំ​ ​កេរ្តិ៍​អាក្រក់​ណា​ដែល​កើតឡើង​ដល់​សុន្ទរី​នន្ទា​នោះ​ ​កេរ្តិ៍​អាក្រក់​នោះ​នឹង​មានដល់​ខ្ញុំ​ ​សេចក្តី​អាប់យស​(​១​)​ ​ណា​ដែល​កើតឡើង​ដល់​សុន្ទរី​នន្ទា​នុ៎ះ​ ​សេចក្តី​អាប់យស​នោះ​នឹង​មានដល់​ខ្ញុំ​ ​សេចក្តី​សូន្យ​លាភ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សេចក្តី​វិបត្តិ​ចាក​បរិវារ​ ​ឬ​ដំនៀល​ក្នុង​ទី​កំបាំងមុខ​។​
ថយ | ទំព័រទី ១៧ | បន្ទាប់