សូមឯងក្តី ឲ្យគេសូមក្តី កិនឯងក្តី ឲ្យគេកិនក្តី បុកឯងក្តី ឲ្យគេបុកក្តី ចំអិនឯងក្តី ឲ្យគេចំអិនក្តី នូវស្រូវស្រស់ ហើយបរិភោគ ត្រូវអាបត្តិបាចិត្តិយ។
[១៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ស្រូវស្រស់ បានដល់ស្រូវខ្សាយស ស្រូវខ្សាយក្រហម ស្រូវដំណើប ស្រងែ ធ្ពៅ ស្កួយ គែលលក។ ពាក្យថា សូមឯង គឺសូមដោយខ្លួនឯង។ ពាក្យថា ឲ្យគេសូម គឺឲ្យអ្នកដទៃសូម។ ពាក្យថា កិនឯង សេចក្តីថា កិនដោយដៃខ្លួនឯង។ ពាក្យថា ឲ្យគេកិន គឺឲ្យអ្នកដទៃកិន។ ពាក្យថា បុកឯង គឺបុកដោយដៃខ្លួនឯង។ ពាក្យថា ឲ្យគេបុក គឺឲ្យអ្នកដទៃបុក។ ពាក្យថា ចំអិនឯង គឺ ចំអិនដោយដៃខ្លួនឯង។ ពាក្យថា ឲ្យគេចំអិន គឺឲ្យអ្នកដទៃចំអិន។ ភិក្ខុនីទទួលដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូលទៅ។
[១៧៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីសូម ព្រោះហេតុមានអាពាធ១ ភិក្ខុនីសូមអបរណ្ណជាតិ (មានសណ្តែក ល្ង ជាដើម)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។