ឲ្យគេចោលក្តី នូវឧច្ចារៈក្តី បស្សាវៈក្តី សម្រាមក្តី កាកអាហារក្តី ទៅខាងក្រៅជញ្ជាំងក្តី ខាងក្រៅរបងក្តី ត្រូវអាបត្តិបាចិត្តិយ។
[១៧៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ឧច្ចារៈ បានដល់លាមក។ ដែលហៅថា បស្សាវៈ បានដល់ទឹកមូត្ត។ ដែលហៅថា សម្រាម បានដល់កំទេចកំទី។ ដែលហៅថា កាកអាហារ គឺសំណល់ទាំងឡាយក្តី ឆ្អឹងទាំងឡាយក្តី ទឹកដ៏សេសសល់ក្តី។ ដែលហៅថា ជញ្ជាំង បានដល់ជញ្ជាំងបីយ៉ាង គឺជញ្ជាំងឥដ្ឋ ជញ្ជាំងថ្ម ជញ្ជាំងឈើ។ ដែលហៅថា របង បានដល់របងបីយ៉ាង គឺរបងឥដ្ឋ របងថ្ម របងឈើ។ ពាក្យថា ខាងក្រៅជញ្ជាំង គឺខាងនាយជញ្ជាំង។ ពាក្យថា ខាងក្រៅរបង គឺខាងនាយរបង។ ពាក្យថា ចោលឯង សេចក្តីថា ភិក្ខុនីចោលដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ឲ្យគេចោល សេចក្តីថា ភិក្ខុនីបង្គាប់ឲ្យអ្នកដទៃចោល ត្រូវអាបត្តិទុក្កដ ភិក្ខុនីប្រើតែម្តង អ្នកទទួលបង្គាប់ចោលសូម្បីច្រើនដង ត្រូវអាបត្តិបាចិត្តិយ។
[១៧៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីពិនិត្យមើលទីដ៏សមគួរ ហើយទើបចោល១ ភិក្ខុនីចោលក្នុងទីដែលគេមិនប្រើប្រាស់១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។