លសុណវគ្គ សិក្ខាបទទី៩
[១៧៨] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានស្រែស្រូវដំណើបរបស់ព្រាហ្មណ៍ម្នាក់ នៅជិតលំនៅរបស់ភិក្ខុនី។ ពួកភិក្ខុនីចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ របស់ជាសំណល់ខ្លះទៅក្នុងស្រែ។ ឯព្រាហ្មណ៍នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីមិនសមនឹងប្រទូស្តស្រែស្រូវដំណើបរបស់យើងសោះ។ ពួកភិក្ខុនីឮព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះហើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីមិនសមនឹងចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ របស់ជាសំណល់ខ្លះ ក្នុងទីមានវត្ថុមានពណ៌ខៀវសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុនីចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ របស់ជាសំណល់ខ្លះ ក្នុងទីមានវត្ថុមានពណ៌ខៀវ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនីមិនសមនឹងចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ វត្ថុជាសំណល់ខ្លះ