ក្នុងទីមានវត្ថុមានពណ៌ខៀវទេ ម្នាលភិក្ខុទាំងឡាយ ការនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ចោលឯង ឬឲ្យគេចោល នូវឧច្ចារៈក្តី បស្សាវៈក្តី សម្រាមក្តី របស់ជាសំណល់ក្តី ក្នុងទីមានវត្ថុមានពណ៌ខៀវ ត្រូវអាបត្តិបាចិត្តិយ។
[១៧៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ឧច្ចារៈ បានដល់គូថ។ ដែលហៅថា បស្សាវៈ បានដល់ទឹកមូត្ត។ ដែលហៅថា សម្រាម បានដល់កំទេចកំទី។ ដែលហៅថា របស់សំណល់ បានដល់កាកអាមិស ឬពួកឆ្អឹង ឬទឹកដែលសេសសល់។ ដែលហៅថាវត្ថុមានពណ៌ខៀវ គឺវត្ថុណាជាបុព្វណ្ណជាតិ ឬអបរណ្ណជាតិ ជាដំណាំជាគ្រឿងឧបភោគ និងបរិភោគរបស់មនុស្សទាំងឡាយ។ ពាក្យថា ចោលឯង សេចក្តីថា ភិក្ខុនីចោលដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ឲ្យគេចោល សេចក្តីថា ភិក្ខុនីបង្គាប់អ្នកដទៃឲ្យចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីបង្គាប់តែម្តង អ្នកទទួលបង្គាប់ចោលសូម្បីច្រើនដង ត្រូវអាបត្តិបាចិត្តិយ។