[​១៨០​]​ ​ដំណាំ​ ​ភិក្ខុនី​សំគាល់​ថា​ដំណាំ​មែន​ ​ហើយ​ចោល​ឯង​ក្តី​ ​ឲ្យ​គេ​ចោល​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ដំណាំ​ ​តែ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ចោល​ឯង​ក្តី​ ​ឲ្យ​គេ​ចោល​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ដំណាំ​ ​ភិក្ខុនី​សំគាល់​ថា​មិនមែន​ដំណាំ​វិញ​ ​ហើយ​ចោល​ឯង​ក្តី​ ​ឲ្យ​គេ​ចោល​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​មិនមែន​ដំណាំ​ ​ភិក្ខុនី​សំគាល់​ថា​ដំណាំ​ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ដំណាំ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ដំណាំ​ ​ភិក្ខុនី​សំគាល់​ថា​មិនមែន​ដំណាំ​មែន​ ​មិន​ត្រូវអាបត្តិ​។​
 [​១៨១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​រមិលមើល​ទីសម​គួរ​ហើយ​ទើប​ចោល១​ ​ភិក្ខុនី​ចោល​លើ​ភ្លឺស្រែ​ ​ឬ​ចំការ១​ ​ភិក្ខុនី​សួរ​ពួក​ម្ចាស់​ដោយសព្វគ្រប់​ហើយ​ ​ប្រាប់​ដោយ​ស្រួលបួល​ ​ទើប​ចោល១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ល​សុ​ណ​វគ្គ​ ​សិក្ខាបទ​ទី១០​


 ​[​១៨២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់