ជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងយប់ងងឹតឥតមានប្រទីប ត្រូវអាបត្តិបាចិត្តិយ។
[១៨៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ក្នុងយប់ងងឹត សេចក្តីថា ក្នុងវេលាដែលព្រះអាទិត្យលិចចុះទៅហើយ។ ពាក្យថា ឥតមានប្រទីប សេចក្តីថា មិនមានពន្លឺ។ ដែលហៅថាបុរស បានដល់មនុស្សប្រុសជាអ្នកដឹងសេចក្តី អាចដើម្បីស្ថិតនៅផង និយាយផង មិនមែនយក្ស មិនមែនប្រេត មិនមែនតិរច្ឆាន។ ពាក្យថា មួយអន្លើ គឺក្នុងទីជាមួយគ្នា។ ពាក្យថា តែម្នាក់នឹងម្នាក់ គឺមានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ស្ថិតនៅ សេចក្តីថា ភិក្ខុនីស្ថិតនៅក្នុងហត្ថបាសនៃបុរស ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា និយាយ សេចក្តីថា ភិក្ខុនីស្ថិតនៅក្នុងហត្ថបាសនៃបុរសហើយចរចា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីលះបង់ហត្ថបាស ហើយស្ថិតនៅក្តី និយាយក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ថិតនៅក្តី និយាយក្តី មួយអន្លើដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆានដែលមានរាងកាយដូចមនុស្សក្តី ត្រូវអាបត្តិទុក្កដ។