ក្នុងទីឱកាសដ៏កំបាំងសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីឱកាសដ៏កំបាំង ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីដ៏កំបាំងទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីដ៏កំបាំង ត្រូវអាបត្តិបាចិត្តិយ។
[១៨៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ទីកំបាំង បានដល់ទីឱកាសដែលគេបិទបាំងដោយវត្ថុណាមួយ គឺដោយជញ្ជាំងក្តី ដោយសន្ទះទ្វារក្តី ដោយផែងក្តី
[១៨៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ទីកំបាំង បានដល់ទីឱកាសដែលគេបិទបាំងដោយវត្ថុណាមួយ គឺដោយជញ្ជាំងក្តី ដោយសន្ទះទ្វារក្តី ដោយផែងក្តី