ដោយ​វំា​ងន​នក្តី​ ​ដោយ​ដើមឈើ​ក្តី​ ​ដោយ​សសរ​ក្តី​ ​ដោយ​ល្វែង​បន្ទប់​ក្តី​។​ ​ដែល​ហៅថា​បុរស​ ​បាន​ដល់​មនុស្ស​ប្រុស​ដែល​ដឹងក្តី​ ​យល់​ការ​ ​ដើម្បី​ស្ថិតនៅ​ ​ដើម្បី​និយាយ​ ​មិនមែន​យក្ស​ ​មិនមែន​ប្រេត​ ​មិនមែន​តិរច្ឆាន​។​ ​ពាក្យ​ថា​ ​មួយអន្លើ​ ​គឺ​ក្នុង​ទី​ជាមួយគ្នា​។​ ​ពាក្យ​ថា​ ​តែម្នាក់​នឹង​ម្នាក់​ ​សេចក្តី​ថា​ ​មានតែ​បុរស១​ ​និង​ភិក្ខុនី១​។​ ​ពាក្យ​ថា​ ​ស្ថិតនៅ​ក្តី​ ​សេចក្តី​ថា​ ​ភិក្ខុនី​ស្ថិតនៅ​ក្នុង​ហត្ថបាស​នៃ​បុរស​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​និយាយ​ក្តី​ ​សេចក្តី​ថា​ ​ភិក្ខុនី​ស្ថិតនៅ​ក្នុង​ហត្ថបាស​នៃ​បុរស​ហើយ​និយាយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​លះបង់​ហត្ថបាស​ ​ហើយ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ថិតនៅ​ ​ឬ​និយាយ​ ​មួយអន្លើដោយ​យក្ស​ក្តី​ ​ប្រេត​ក្តី​ ​បណ្ឌក​ក្តី​ ​សត្វតិរច្ឆាន​មាន​រាងកាយ​ដូច​មនុស្ស​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១៩០​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​មាន​ភិក្ខុនី​ណាមួយ​ដឹងសេចក្តី​ច្បាស់​នៅជា​គំរប់​ពីរ១​ ​ភិក្ខុនី​ប្រាថ្នា​នូវ​ទី​មិន​ស្ងាត់​ ​(​ហើយ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី​)​១​ ​ភិក្ខុនី​មានចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ​ ​ហើយ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់