ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ក្នុង​ទីវាល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៩២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​ទី១រួចហើយ​។​ ​ដែល​ហៅថា​ ​ទីវាល​ ​បាន​ដល់ទី​ដែលគេ​មិន​បិទបាំង​ ​គឺទី​ដែលគេ​មិន​បិទបាំង​ដោយ​វត្ថុ​ណាមួយ​ ​គឺ​ជញ្ជាំង​ក្តី​ ​សន្ទះទ្វារ​ក្តី​ ​ផែង​ក្តី​ ​វំា​ងន​នក្តី​ ​ដើមឈើ​ក្តី​ ​សសរ​ក្តី​ ​ល្វែង​បន្ទប់​ក្តី​។​ ​ដែល​ហៅថា​ ​បុរស​ ​បាន​ដល់​មនុស្ស​ប្រុស​ដែល​ដឹងក្តី​ ​យល់​ការ​ ​ស្ថិតនៅ​បាន​ ​និយាយ​បាន​ ​មិនមែន​យក្ស​ ​មិនមែន​ប្រេត​ ​មិនមែន​តិរច្ឆាន​។​ ​ពាក្យ​ថា​ ​មួយអន្លើ​ ​គឺ​ក្នុង​ទី​ជាមួយគ្នា​។​ ​ពាក្យ​ថា​ ​តែម្នាក់​នឹង​ម្នាក់​ ​គឺ​មានតែ​បុរស១​ ​និង​ភិក្ខុនី១​។​ ​ពាក្យ​ថា​ ​ស្ថិតនៅ​ក្តី​ ​សេចក្តី​ថា​ ​ភិក្ខុនី​ស្ថិតនៅ​ក្នុង​ហត្ថបាស​នៃ​បុរស​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​និយាយ​ក្តី​ ​សេចក្តី​ថា​ ​ភិក្ខុនី​ស្ថិតនៅ​ក្នុង​ហត្ថបាស​នៃ​បុរស​ ​ហើយ​និយាយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​លះបង់​
ថយ | ទំព័រទី ១៨៥ | បន្ទាប់