ឈរនៅខ្លះ និយាយខ្លះ ខ្សិបជិតត្រចៀកខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងច្រករហូតខ្លះ ក្នុងច្រកទាល់ខ្លះ ក្នុងទីប្រជុំផ្លូវមានជ្រុង៤ ឬជ្រុង៣ខ្លះ បណ្តេញភិក្ខុនីជាគូកនចេញទៅខ្លះសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីឈរនៅខ្លះ និយាយខ្លះ ខ្សិបជិតត្រចៀកខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងច្រករហូតខ្លះ ក្នុងច្រកទាល់ខ្លះ ក្នុងទីប្រជុំផ្លូវមានជ្រុង៤ ឬជ្រុង៣ខ្លះ បណ្តេញភិក្ខុនីជាគូកនចេញខ្លះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមនឹងឈរនៅខ្លះ និយាយខ្លះ ខ្សិបជិតត្រចៀកខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងច្រករហូតខ្លះ ក្នុងច្រកទាល់ខ្លះ ក្នុងទីប្រជុំផ្លូវមានជ្រុង៤ ឬជ្រុង៣ខ្លះ បណ្តេញភិក្ខុនីជាគូកនខ្លះទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយឈរនៅក្តី និយាយក្តី ខ្សិបជិតត្រចៀកក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរសក្នុងច្រករហូតក្តី ក្នុងច្រកទាល់ក្តី ក្នុងទីប្រជុំផ្លូវមានជ្រុង៤ ឬជ្រុង៣ក្តី បណ្តេញភិក្ខុនីជាគូកនចេញក្តី ត្រូវអាបត្តិបាចិត្តិយ។