[​២០០​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ភិក្ខុនី​លាហើយ​ទើប​ទៅ១​ ​ភិក្ខុនី​អង្គុយ​លើ​អាសនៈ​ដែលគេ​នាំ​យក​ទៅ​មិនបាន១​ ​ភិក្ខុនី​មាន​ជម្ងឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​អន្ធការ​វគ្គ​ ​សិក្ខាបទ​ទី៦​


 ​[​២០១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ក្នុង​ពេលក្រោយ​បាយ​ ​ហើយ​មិន​ប្រាប់​ពួក​ជន​ជា​ម្ចាស់ផ្ទះ​ ​ក៏​អង្គុយ​ខ្លះ​ ​ដេក​ខ្លះ​ ​លើ​អាសនៈ​។​ ​ពួក​មនុស្ស​កាល​ខ្មាស​ថុល្ល​នន្ទា​ភិក្ខុនី​ ​ក៏​មិន​ហ៊ាន​អង្គុយ​ ​មិន​ហ៊ាន​ដេក​លើ​អាសនៈ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​មិន​សមនឹង​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ក្នុង​ពេលក្រោយ​បាយ​ ​ហើយ​មិនបាន​ប្រាប់​ពួក​ជន​ជា​ម្ចាស់ផ្ទះ​ ​ក៏​អង្គុយ​ខ្លះ​ ​ដេក​ខ្លះ​ ​លើ​អាសនៈ​សោះ​។​ ​ភិក្ខុនី​ទាំង​លាយ​ឮ​ពួក​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ដូច្នោះ​ហើយ​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់