ឱកាសនៃទីអង្គុយ ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានប្រាប់ តែភិក្ខុនីសំគាល់ថាមិនទាន់បានប្រាប់ ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានប្រាប់ហើយ តែភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានប្រាប់ហើយ ភិក្ខុនីសំគាល់ថាបានប្រាប់ហើយមែន មិនត្រូវអាបត្តិ។
[២០៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីបានប្រាប់ហើយអង្គុយក្តី ដេកក្តីលើអាសនៈ១ ភិក្ខុនីអង្គុយ ឬដេកលើអាសនៈដែលគេក្រាលជានិច្ច១ ភិក្ខុនីមានជម្ងឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[២០៥] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកភិក្ខុនីច្រើនរូបកាលដែលទៅកាន់ក្រុងសាវត្ថី ក្នុងកោសលជនបទ ក៏ចូលទៅកាន់ស្រុក១ ក្នុងវេលាល្ងាច ហើយចូលទៅរកត្រកូលព្រាហ្មណ៍ម្នាក់ ហើយក៏សូមឱកាស។ កាលនោះ នាងព្រាហ្មណីបានពោលពាក្យនេះ

អន្ធការវគ្គ សិក្ខាបទទី៧