មាន​ពួក​អ្នកដទៃ​មក​ប្រាប់​ដល់​ភិក្ខុនី​នោះ​ក្តី​ ​ភិក្ខុនី​ដែល​ត្រូវ​បារាជិក​នោះ​ប្រាប់​ក្តី​។​ ​ពាក្យ​ថា​ ​ត្រូវអាបត្តិ​បារាជិក​ ​អធិប្បាយ​ថា​ ​បណ្តា​បារាជិក​ទាំង៨​ ​(​ដឹង​ថា​)​ ​ត្រូវ​បារាជិក​ណាមួយ​។​ ​ពាក្យ​ថា​ ​មិន​ចោទ​ដោយខ្លួនឯង​ ​គឺ​មិន​ប្តឹង​ ​(​ជំនុំ​សង្ឃ​)​ ​នឹង​ខ្លួនឯង​។​ ​ពាក្យ​ថា​ ​មិន​ប្រាប់​ដល់​ពួក​គណៈ​ ​គឺ​មិន​ប្រាប់​ដល់​ពួក​ភិក្ខុ​នី​ឯទឿ​ត​។​
 [​១៤​]​ ​ត្រង់​ពាក្យ​ថា​ ​កាលណាបើ​ភិក្ខុនី​នោះ​ស្ថិតនៅ​ក្តី​ ​គឺ​ដែល​ហៅថា​ ​ស្ថិតនៅ​ ​បាន​ដល់​ភិក្ខុនី​ស្ថិតនៅ​ក្នុង​ភេទ​នៃ​ខ្លួន​ដដែល​។​ ​ដែល​ហៅថា​ ​ច្យុត​ ​គឺ​ធ្វើ​កាលកិរិយា​ស្លាប់​ទៅ​ហើយ​។​ ​សឹក​ខ្លួនឯង​ក្តី​ ​ពួក​ភិក្ខុនី​ឯទៀត​ឲ្យ​វិនាស​ក្តី​ ​ហៅថា​ ​វិនាស​ហើយ​។​ ​ចៀស​ទៅកាន់​លទ្ធិ​តិរ្ថិយ​ ​ហៅថា​ ​ចៀស​ទៅកាន់​លទ្ធិ​ដទៃ​។​
 [​១៥​]​ ​ត្រង់​ពាក្យ​ថា​ ​ទោះ​ភិក្ខុនី​ដែល​ដឹងរឿង​នោះ​និយាយ​យ៉ាងនេះ​ក្នុង​កាល​ជា​ខាងក្រោយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​បានដឹង​ ​(​រឿង​)​ ​ភិក្ខុនី​នោះ​ថា​ ​នាង​នេះ​មាន​សភាព​យ៉ាងនេះ​មួយ​ ​យ៉ាងនេះ​មួយ​ ​ក្នុង​កាលមុន​ដែរ​ ​ប៉ុន្តែ​ខ្ញុំ​មិនបាន​ចោទចំ​ពោះ​ខ្លួនឯង​ ​សេចក្តី​ថា​ ​ខ្ញុំ​មិនបាន​ប្តឹង​ ​(​ជំនុំ​សង្ឃ​)​ ​នឹង​ខ្លួនឯង​។​ ​ពាក្យ​ថា​ ​ខ្ញុំ​មិនបាន​ប្រាប់​ដល់​ពួក​គណៈ​ ​អធិប្បាយ​ថា​ ​ខ្ញុំ​មិន​ប្រាប់​ដល់​ពួក​ភិក្ខុនី​ដទៃ​ឡើយ​។​
ថយ | ទំព័រទី ២០ | បន្ទាប់