មើលងាយគេ ដោយការប្រកាន់អាក្រក់ ដោយការពិចារណាខុសសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីមើលងាយគេដោយការប្រកាន់យកអាក្រក់ ដោយការពិចារណាខុស ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមបើនឹងមើលងាយគេដោយការប្រកាន់យកអាក្រក់ ដោយការពិចារណាខុសទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយមើលងាយគេដោយការប្រកាន់យកអាក្រក់ ដោយការពិចារណាខុស ត្រូវអាបត្តិបាចិត្តិយ។
[២១០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ដោយការប្រកាន់យកអាក្រក់ សេចក្តីថា ដោយការប្រកាន់យកដោយប្រការដទៃ (គឺប្រកាន់ខុស)។ ពាក្យថា ដោយការពិចារណាខុស សេចក្តីថា ដោយការពិចារណាដោយប្រការដទៃ (យល់ខុស)។ ពាក្យថា មើលងាយគេ សេចក្តីថា ភិក្ខុនីមើលងាយឧបសម្បន្នាផងគ្នា ត្រូវអាបត្តិបាចិត្តិយ។