ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ផ្តាសា​ខ្លួនឯង​ក្តី​ ​អ្នកឯទៀត​ក្តី​ ​ដោយ​នរក​ក្តី​ ​ដោយ​ព្រហ្មចរិយ​ធម៌​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២១៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​ទី១រួចហើយ​។​ ​ពាក្យ​ថា​ ​ខ្លួនឯង​ ​គឺ​ចំពោះខ្លួន​ឯង​។​ ​ពាក្យ​ថា​ ​អ្នកឯទៀត​ ​សេចក្តី​ថា​ ​ភិក្ខុនី​ផ្តាសា​ឧបសម្បន្នា​ផងគ្នា​ ​ដោយ​នរក​ក្តី​ ​ដោយ​ព្រហ្មចរិយ​ធម៌​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២១៥​]​ ​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ឧបសម្បន្នា​មែន​ ​ហើយ​ផ្តាសា​ដោយ​នរក​ក្តី​ ​ដោយ​ព្រហ្មចរិយ​ធម៌​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្នា​ ​តែ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ផ្តាសា​ដោយ​នរក​ក្តី​ ​ដោយ​ព្រហ្មចរិយ​ធម៌​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ជា​អនុបសម្បន្នា​ទៅវិញ​ ​ហើយ​ផ្តាសា​ដោយ​នរក​ក្តី​ ​ដោយ​ព្រហ្មចរិយ​ធម៌​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ផ្តាសា​ដោយ​កំណើត​នៃ​សត្វតិរច្ឆាន​ក្តី​ ​ដោយ​បេត​វិស័យ​ក្តី​ ​ដោយ​ភាវ​ជា​មនុស្ស​មានត្រកូល​ថោកទាប​ក្តី​ ​ត្រូវអាបត្តិ​
ថយ | ទំព័រទី ២០៤ | បន្ទាប់