[​២៣៣​]​ ​វារៈ​នៃ​សង្ឃាដិ​កន្លង​ហួស៥ថ្ងៃ​ទៅ​ហើយ​ ​ភិក្ខុនី​សំគាល់​ថា​ ​កន្លង​ហួស៥ថ្ងៃ​ទៅ​ហើយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​វារៈ​នៃ​សង្ឃាដិ​កន្លង​ហួស៥ថ្ងៃ​ទៅ​ហើយ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​វារៈ​នៃ​សង្ឃាដិ​កន្លង​ហួស៥ថ្ងៃ​ទៅ​ហើយ​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនទាន់​កន្លងទៅ​ទេ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​វារៈ​នៃ​សង្ឃាដិ​មិនទាន់​កន្លង​ហួស៥ថ្ងៃ​ទៅ​ទេ​ ​ភិក្ខុនី​សំគាល់​ថា​ ​កន្លងទៅ​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​វារៈ​នៃ​សង្ឃាដិ​មិនទាន់​កន្លង​ហួស៥ថ្ងៃ​ទៅ​ទេ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​វារៈ​នៃ​សង្ឃាដិ​មិន​កន្លង​ហួស៥ថ្ងៃ​ទៅ​ទេ​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនទាន់​កន្លងទៅ​ទេ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 [​២៣៤​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​ស្លៀក​ក្តី​ ​គ្រង​ក្តី​ ​សំដិល​ហាល​ក្តី​ ​នូវ​ចីវរ​ទាំង៥ក្នុង​ថ្ងៃទី​ប្រាំ១​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ន​គ្គ​វគ្គ​ ​សិក្ខាបទ​ទី៥​


 ​[​២៣៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​
ថយ | ទំព័រទី ២១៧ | បន្ទាប់