បពិត្រ​លោកម្ចាស់​ ​បើ​យើងខ្ញុំ​ទាំងឡាយ​អាច​ ​យើងខ្ញុំ​ទាំងឡាយ​នឹង​ថ្វាយ​ចីវរ​ដល់​ភិក្ខុនី​សង្ឃ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​នៅចាំ​វស្សា​រួចហើយ​ ​ប្រាថ្នា​ដើម្បីនឹង​ចែក​ចីវរ​ ​ទើប​ប្រជុំ​គ្នា​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុនី​ទាំងនោះ​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​ពួក​លោកម្ចាស់​ចូរ​បង្អង់​ចាំ​សិន​ ​(​ដ្បិត​)​ ​មាន​គេ​នឹង​ថ្វាយ​ចីវរ​ដល់​ភិក្ខុនី​សង្ឃ​។​ ​ភិក្ខុនី​ទាំងឡាយ​បាន​និយាយ​ពាក្យ​នេះ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​ថា​ ​នែ​លោកម្ចាស់​ ​លោក​ចូរ​ទៅ​ ​លោក​ចូរ​ដឹង​ចីវរ​នោះ​ចុះ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ចូល​ទៅ​រក​ត្រកូល​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​មនុស្ស​ទាំងឡាយ​នោះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​ចីវរ​ដល់​ភិក្ខុនី​សង្ឃ​ចុះ​។​ ​មនុស្ស​ទាំងឡាយ​នោះ​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​យើងខ្ញុំ​ទាំងឡាយ​មិន​អាច​នឹង​ប្រគេន​ចីវរ​ដល់​ភិក្ខុនី​សង្ឃ​ទេ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​សម​បី​នឹង​ញុំាង​សម័យ​នៃ​ចីវរកាល​ឲ្យ​កន្លង​ហួស​ទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរ​ដ៏​ទុព្វល​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​
ថយ | ទំព័រទី ២២៨ | បន្ទាប់