បារាជិកទី៣
[១៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនីប្រព្រឹត្តតាមភិក្ខុឈ្មោះអរិដ្ឋ ជាអ្នកកើតក្នុងត្រកូលអ្នកសម្លាប់ត្មាត ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងប្រព្រឹត្តតាមអរិដ្ឋភិក្ខុ ជាអ្នកកើតក្នុងត្រកូលអ្នកសម្លាប់ត្មាត ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តហើយសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីប្រព្រឹត្តតាមអរិដ្ឋភិក្ខុ ជាអ្នកកើតក្នុងត្រកូលអ្នកសម្លាប់ត្មាត ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តហើយ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងប្រព្រឹត្តតាមអរិដ្ឋភិក្ខុ ជាអ្នកកើតក្នុងត្រកូលអ្នកសម្លាប់ត្មាត ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តហើយទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ