ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ឥឡូវនេះ​ ​សង្ឃ​ដក​កឋិន​ចេញ​។​ ​ការ​ដក​កឋិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​ត្រូវ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ស្ងៀម​នៅ​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​ត្រូវ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ពោល​ឡើង​។​ ​កឋិន​សង្ឃ​បាន​ដក​ហើយ​។​ ​ការ​ដក​កឋិន​សមគួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ទើប​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​កម្ម​នេះ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​២៥៤​]​ ​លំដាប់នោះ​ ​ឧបាសក​នោះ​បាន​ចូល​ទៅ​រក​ភិក្ខុនី​សង្ឃ​ ​ហើយ​សូមឲ្យ​សង្ឃ​ដក​កឋិន​ចេញ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​បាន​ហាមឃាត់​នូវ​ការ​ដក​កឋិន​ដោយ​វាចា​ថា​ ​ចីវរ​នឹង​មានដល់​ពួក​យើង​ទាំងឡាយ​។​ ​ទើប​ឧបាសក​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​សមបី​នឹង​មិន​ឲ្យ​ការ​ដក​កឋិន​ដល់​ពួក​យើង​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​ឧបាសក​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​សមបី​នឹង​ហាមឃាត់​នូវ​ការ​ដក​កឋិន​ប្រកបដោយ​ធម៌​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​
ថយ | ទំព័រទី ២៣២ | បន្ទាប់