[​២៥៦​]​ ​ការ​ដក​កឋិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ប្រកបដោយ​ធម៌​មែន​ ​ហើយ​ហាមឃាត់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ការ​ដក​កឋិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ហាមឃាត់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ការ​ដក​កឋិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​មិន​ប្រកបដោយ​ធម៌​ ​ហើយ​ហាមឃាត់​ ​មិន​ត្រូវអាបត្តិ​អ្វី​ឡើយ​។​ ​ការ​ដក​កឋិន​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ការ​ដក​កឋិន​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ការ​ដក​កឋិន​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​មិន​ប្រកបដោយ​ធម៌​មែន​ ​មិន​ត្រូវអាបត្តិ​អ្វី​ឡើយ​។​
 ​[​២៥៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​សំដែង​អានិសង្ស​(​១​)​ ​ហើយ​ហាមឃាត់១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ដើម​បញ្ញត្តិ១​។​

​ន​គ្គ​វគ្គទី៣​ ​ចប់​។​

ថយ | ទំព័រទី ២៣៤ | បន្ទាប់