[២៦២] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយណា មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ពីររូបមានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នានោះ សេចក្តីថា ភិក្ខុនីពីររូបក្រាលនូវសម្ពត់នោះឯង ហើយដណ្តប់នូវសម្ពត់នោះដដែល ត្រូវអាបត្តិបាចិត្តិយ។
[២៦៣] សម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់តែមួយ ភិក្ខុនីពីររូបសំគាល់ថាសម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់តែមួយដដែល ហើយដេកជាមួយគ្នា ត្រូវអាបត្តិបាចិត្តិយ។ សម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់តែមួយ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយដេកជាមួយគ្នា ត្រូវអាបត្តិបាចិត្តិយ។ សម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់តែមួយ ភិក្ខុនីសំគាល់ថាសម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់ផ្សេងគ្នា ហើយដេកជាមួយគ្នា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីដេកលើកម្រាលជាមួយគ្នា តែដណ្តប់សំពត់ផ្សេងគ្នា ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីដេកលើកម្រាលផ្សេងគ្នា តែដណ្តប់ជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ សម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់