​[​២៦៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ដល់​ភិក្ខុនី​ផងគ្នា​ ​គឺ​ដល់​ភិក្ខុនី​ដទៃ​។​ ​ពាក្យ​ថា​ ​ក្លែង​ ​សេចក្តី​ថា​ ​ភិក្ខុនី​ ​កាល​ដឹង​ ​កាល​ស្គាល់​ ​ហើយ​ក្លែង​ប្រព្រឹត្ត​ល្មើស​ ​ប្រព្រឹត្ត​កន្លង​។​ ​ពាក្យ​ថា​ ​ធ្វើ​សេចក្តី​មិន​សប្បាយ​ ​សេចក្តី​ថា​ ​ភិក្ខុនី​គិតថា​ ​ដោយហេតុនេះ​ ​សេចក្តី​មិន​សប្បាយចិត្ត​នឹង​មានដល់​ភិក្ខុនី​នេះ​ ​ដូច្នេះហើយ​មិនបាន​ប្រាប់​ ​ក៏​ដើរ​ខ្លះ​ ​ឈរ​ខ្លះ​ ​អង្គុយ​ខ្លះ​ ​សម្រេចការ​ដេក​ខ្លះ​ ​សំដែង​ឯង​ខ្លះ​ ​ឲ្យ​គេ​សំដែង​ខ្លះ​ ​ធ្វើការ​ស្វាធ្យាយ​ខ្លះ​ ​ក្នុង​ទី​ខាងមុខ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 ​[​២៦៧​]​ ​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ជា​ឧបសម្បន្នា​ ​ហើយ​ក្លែង​ធ្វើឲ្យ​មាន​សេចក្តី​មិន​សប្បាយចិត្ត​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្នា​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ក្លែង​ធ្វើ​សេចក្តី​ឲ្យ​មិន​សប្បាយចិត្ត​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ជា​អនុបសម្បន្នា​ ​ហើយ​ក្លែង​ធ្វើឲ្យ​មាន​សេចក្តី​មិន​សប្បាយចិត្ត​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ជា​ឧបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ជា​អនុបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់