[​២៧១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​កាលបើ​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ភិក្ខុនី​ស្វែងរក​អ្នកឯទៀត​ជា​អ្នកបម្រើ​ជម្ងឺ​មិនបាន១​ ​ភិក្ខុនី​ឈឺខ្លួន​ឯង១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ដើម​បញ្ញត្តិ១​។​

​តុ​វដ្ត​វគ្គ​ ​សិក្ខាបទ​ទី៥​


 [​២៧២​]​ ​សម័យ​នោះ​ឯង​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​នៅចាំ​វស្សា​ក្នុង​ក្រុង​សាកេ​ត​។​ ​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​នោះ​ ​បាន​បញ្ជូន​ទូត​ទៅ​ក្នុង​សំ​ណា​ក់​ថុល្ល​នន្ទា​ភិក្ខុនី​ដោយ​កិច្ច​នីមួយ​ថា​ ​បើ​ថុល្ល​នន្ទា​ជា​ម្ចាស់​ឲ្យ​លំនៅ​ដល់​ខ្ញុំ​ ​ខ្ញុំ​គួរតែ​ទៅកាន់​ក្រុង​សាវត្ថី​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​និយាយ​តប​យ៉ាងនេះ​ថា​ ​ភទ្ទា​កា​បិ​លា​នី​មក​ចុះ​ ​ខ្ញុំ​នឹង​ឲ្យ​(​នៅ​)​។​ ​លំដាប់នោះ​ ​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​បាន​ចេញ​អំពី​ក្រុង​សាកេ​តទៅ​កាន់​ក្រុង​សាវត្ថី​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ក៏បាន​ឲ្យ​លំនៅ​ដល់​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​។​ ​ក៏​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ជា​ពហុស្សូត​ ​ជា​អ្នក​ប៉ិន​និយាយ​ ​ជា​អ្នក​
ថយ | ទំព័រទី ២៤៤ | បន្ទាប់