ភិក្ខុនី​ទាញ​ចេញ​ឲ្យ​រំលង​ទ្វារ​ ​សូម្បី​ច្រើន​ ​តែ​ដោយ​ប្រយោគ១​ ​(​គឺ​ទាញ​តែម្តង​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​(​១​)​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ទង់ទាញ​ ​សេចក្តី​ថា​ ​ភិក្ខុនី​បង្គាប់​ឲ្យ​អ្នកដទៃ​ទង់ទាញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​បង្គាប់​តែម្តង​ ​ហើយ​(​អ្នកទទួល​បង្គាប់​)​ ​ទង់ទាញ​ឲ្យ​រំលង​ទ្វារ​សូម្បី​ច្រើន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​(​១​)​។​ ​
 [​២៧៤​]​ ​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ជា​ឧបសម្បន្នា​ ​បាន​ឲ្យ​លំនៅ​ ​ហើយ​ខឹង​អាក់អន់​ចិត្ត​ ​ទង់ទាញ​ឯង​ក្តី​ ​ឲ្យ​គេ​ទង់ទាញ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្នា​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​បាន​ឲ្យ​លំនៅ​ ​ហើយ​ខឹង​អាក់អន់​ចិត្ត​ ​ទង់ទាញ​ឯង​ក្តី​ ​ឲ្យ​គេ​ទង់ទាញ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ជា​អនុបសម្បន្នា​ ​បាន​ឲ្យ​លំនៅ​ ​ហើយ​ខឹង​អាក់អន់​ចិត្ត​ ​ត្រឡប់​ទង់ទាញ​ឯង​ក្តី​ ​ឲ្យ​គេ​ទង់ទាញ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ទង់ទាញ​ឯង​ក្តី​ ​ឲ្យ​គេ​ទង់ទាញ​ក្តី​នូវ​បរិក្ខារ​នៃ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ទង់ទាញ​ឯង​ក្តី​ ​ឲ្យ​គេ​ទង់ទាញ​ក្តី​ ​(​នូវ​ភិក្ខុនី​ផងគ្នា​)​ ​ចាក​លំនៅ​ដែល​មិន​មាន​សន្លឹកទ្វារ​ជាប់​នៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ទង់ទាញ​ឯង​ក្តី​ ​ឲ្យ​គេ​ទង់ទាញ​ក្តី​នូវ​បរិក្ខារ​នៃ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ទង់ទាញ​ឯង​ក្តី​ ​ឲ្យ​គេ​ទង់ទាញ​ក្តី​ ​នូវ​អនុបសម្បន្នា​ ​ចាក​លំនៅ​ដែល​មាន​សន្លឹកទ្វារ​ជាប់​នៅ​ក្តី​ ​មិន​មាន​សន្លឹកទ្វារ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់