ជាប់នៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តីនូវបរិក្ខារនៃអនុបសម្បន្នានោះ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាអនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។
[២៧៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១៤យ៉ាង) គឺភិក្ខុនីទង់ទាញឯង ឬឲ្យគេទង់ទាញនូវភិក្ខុនីជាអលជ្ជិនី១ ទង់ទាញឯង ឬឲ្យគេទង់ទាញនូវបរិក្ខារនៃភិក្ខុនីជាអលជ្ជិនីនោះ១ ទង់ទាញឯង ឬឲ្យគេទង់ទាញភិក្ខុនីឆ្កួត១ ទង់ទាញឯង ឬឲ្យគេទង់ទាញនូវបរិក្ខារនៃភិក្ខុនីឆ្កួតនោះ១ ទង់ទាញឯង ឬឲ្យគេទង់ទាញនូវភិក្ខុនីអ្នកធ្វើការបង្ករហេតុ១ អ្នកធ្វើការឈ្លោះ១ អ្នកធ្វើការទាស់ទែង១ អ្នកធ្វើតិរច្ឆានកថា១ អ្នកធ្វើអធិករណ៍ក្នុងសង្ឃ១ ទង់ទាញឯង ឬឲ្យគេទង់ទាញនូវបរិក្ខារនៃភិក្ខុនីទាំងនោះ១ ទង់ទាញឯង ឬឲ្យគេទង់ទាញនូវភិក្ខុនីជាអន្តេវាសិនី ឬជាសទ្ធិវិហារិនីដែលប្រព្រឹត្តមិនល្អ១ ទង់ទាញឯង ឬឲ្យគេទង់ទាញនូវបរិក្ខារនៃភិក្ខុនីនោះ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។