គ្មាន​ពួក​ឈ្មួញ​ទៅជាមួយ​ ​នាំគ្នា​ត្រេច​ទៅកាន់​ចារិក​ខាងក្នុង​ដែន​ដែលគេ​សន្មត​ថា​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​។​ ​ពួក​អ្នកលេង​នាំគ្នា​ប្រទូស្ត​(​ពួក​ភិក្ខុនី​ទាំងឡាយ​នោះ​)​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​ ​មិន​សមបី​នឹង​គ្មាន​ពួក​ឈ្មួញ​ទៅជាមួយ​ ​ហើយ​នាំគ្នា​ត្រេច​ទៅកាន់​ចារិក​ខាងក្នុង​ដែន​ដែលគេ​សន្មត​ថា​ ​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ទាំងឡាយ​ ​គ្មាន​ពួក​ឈ្មួញ​ទៅជាមួយ​ ​ហើយ​ត្រេច​ទៅកាន់​ចារិក​ខាងក្នុង​ដែន​ដែលគេ​សន្មត​ថា​ ​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​សមគួរ​នឹង​គ្មាន​ពួក​ឈ្មួញ​ទៅជាមួយ​ ​ហើយ​ត្រេច​ទៅកាន់​ចារិក​ខាងក្នុង​ដែន​ដែលគេ​សន្មត​ថា​ ​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់