ខាងក្រៅដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមបីនឹងគ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្រៅដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ គ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្រៅដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្តិបាចិត្តិយ។
[២៨៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ខាងក្រៅដែន គឺភិក្ខុនីនៅក្នុងដែនរបស់ស្តេចណា ហើយត្រេចទៅកាន់ចារិកក្នុងដែនរបស់ស្តេចឯទៀត ក្រៅពីដែនរបស់ស្តេចនោះ។ ដែលហៅថា ជាទីប្រកបដោយសេចក្តីរង្កៀសនោះ បានដល់កន្លែងដែលពួកចោរនៅក៏ប្រាកដ កន្លែងដែលពួកចោរបរិភោគក៏ប្រាកដ កន្លែងដែលពួកចោរឈរក៏ប្រាកដ