កន្លែង​ដែល​ពួក​ចោរ​អង្គុយ​ក៏​ប្រាកដ​ ​កន្លែង​ដែល​ពួក​ចោរ​ដេក​ក៏​ប្រាកដ​ក្នុង​ផ្លូវ​នោះ​។​ ​ទី​ដែល​ហៅថា​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​នោះ​ ​គឺ​ពួក​មនុស្ស​ដែល​ចោរ​ទាំងឡាយ​សម្លាប់​ក៏​ប្រាកដ​ ​ដែល​ពួក​ចោរប្លន់​ក៏​ប្រាកដ​ ​ដែល​ពួក​ចោរ​វាយ​ក៏​ប្រាកដ​ក្នុង​ផ្លូវ​នោះ​។​ ​ដែល​ហៅថា​ ​គ្មាន​ពួក​ឈ្មួញ​ ​គឺ​វៀរចាក​ពួក​ឈ្មួញ​។​ ​ពាក្យ​ថា​ ​ត្រេច​ទៅកាន់​ចារិក​ ​សេចក្តី​ថា​ ​ភិក្ខុនី​ត្រេច​ទៅ​ក្នុង​ស្រុក​កំណត់​មួយ​រយៈ​មាន់​ហើរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​រាល់​ៗ​ចន្លោះ​ស្រុក​។​ ​ភិក្ខុនី​ត្រេច​ទៅ​ក្នុង​ព្រៃ​មិនមែន​ជា​ស្រុក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​រាល់​ៗ​កន្លះ​យោជន៍​។​ ​
 ​[​២៨៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​ទៅជាមួយ​ពួក​ឈ្មួញ១​ ​ភិក្ខុនី​ទៅ​ក្នុង​ទី​ក្សេមក្សាន្ត​មិន​មាន​ភ័យ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​តុ​វដ្ត​វគ្គ​ ​សិក្ខាបទ​ទី៩​


 [​២៨៩​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​វេឡុ​វន​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុនី​ត្រេច​ទៅកាន់​ចារិក​ខាងក្នុង​វស្សា​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​
ថយ | ទំព័រទី ២៥៨ | បន្ទាប់