ចិត្តាគារវគ្គ សិក្ខាបទទី១
[២៩៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង នាយជាងបានគូរគំនូរក្នុងព្រះរាជដំណាក់ដ៏វិចិត្រ(១) ក្នុងឧទ្យានស្តេចបសេនទិកោសល។ ពួកមនុស្សជាច្រើនតែងទៅមើលព្រះរាជដំណាក់ដ៏វិចិត្រ(នោះ)។ សូម្បីពួកឆព្វគ្គិយាភិក្ខុនី (ភិក្ខុនីពួក៦រូប) ក៏បានទៅមើលព្រះរាជដំណាក់ដ៏វិចិត្រ (នោះដែរ)។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងទៅមើលព្រះរាជដំណាក់ដ៏វិចិត្រដូចជាពួកស្រីគ្រហស្ថដែលបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮពួកមនុស្សទាំងនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់(ដូច្នោះ)។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងទៅមើលព្រះរាជដំណាក់ដ៏វិចិត្រសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនី ទៅមើលរាជដំណាក់ដ៏វិចិត្រ
(១) អដ្ឋកថា ថា បានដល់សាលាដ៏វិចិត្រសម្រាប់ស្តេចក្រសាល។