សាងដើម្បីលេងសប្បាយដល់មនុស្សទាំងឡាយក្នុងកន្លែងណាមួយ។ ភិក្ខុនីទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ ឈរមើលក្នុងទីណា ត្រូវអាបត្តិបាចិត្តិយក្នុងទីនោះ។ ភិក្ខុនីលះបង់ឧបចារមើល ហើយមើលរឿយៗ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទៅដើម្បីមើលកន្លែងណាតែមួយៗ ត្រូវអាបត្តិទុក្កដ (មួយៗ) ឈរមើលក្នុងទីណា ត្រូវអាបត្តិបាចិត្តិយក្នុងទីនោះ។ លះបង់ឧបចារមើលហើយមើលញយៗ ត្រូវអាបត្តិបាចិត្តិយ។
[២៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីឈរក្នុងអារាមហើយមើល១ ភិក្ខុនីកំពុងដើរទៅក្តី ដើរមកក្តីឃើញ១ កាលបើមានកិច្ច ភិក្ខុនីទៅហើយឃើញ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[២៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយប្រើប្រាស់អាសន្ទិ(១) ខ្លះ បល្លង្ក(២) ខ្លះ។ មនុស្សទាំងឡាយដើរទៅកាន់

ចិត្តាគារវគ្គ សិក្ខាបទទី២
[២៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយប្រើប្រាស់អាសន្ទិ(១) ខ្លះ បល្លង្ក(២) ខ្លះ។ មនុស្សទាំងឡាយដើរទៅកាន់
(១) ជើងម៉ា៤ជ្រុង ដែលអង្គុយបានតែម្នាក់ ក្នុងអដ្ឋកថា ថា បានដល់អាសនៈកន្លងហួសប្រមាណ។ (២) គ្រែវិចិត្រដោយសត្វសាហាវ